សូមសរសើរគុណធម៌បុគ្គលិក 7-Eleven ដែលបានរើសកាបូបរបស់អតិថិជន ហើយប្រគល់ជូនវិញ។


CP ALL Cambodia សូមសរសើរ លោក Be Chomroen បុគ្គលិក 7-Eleven សាខា ORKH Kampong Thom 2 ដែលកាលពីថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2023 កន្លងមក បានធ្វើអំពើល្អក្នុងការរើសកាបូបរបស់អតិថិជន ហើយ​បាន​ទាក់ទង​ដើម្បី​ប្រគល់​ទៅ​អតិថិជន​វិញ អតិថិជនបានមកទទួលកាបូបលុយវិញនៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2023 ធ្វើឱ្យអតិថិជនកោតសរសើរ និងអរគុណបុគ្គលិកដែលស្មោះត្រង់ ធ្វើល្អដោយមិនរំពឹងអ្វីមកវិញ។ 

CP ALL Cambodia សូមគាំទ្រក្នុងការធ្វើអំពើល្អ ហើយសូមសរសើរទឹកចិត្តដ៏ល្អរបស់លោក Be Chomroen ក្នុងការធ្វើអំពើល្អដោយមិនរំពឹងអ្វីមកវិញនាពេលនេះ។