អ្នកគ្រប់គ្រងសេវេនអ៊ីឡេវេនកម្ពុជាបានចូលជួបសម្ដែងការគួរសមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍


កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក សុនថះយ៉ា រ៉ាង់ស៊ីរីវ៉េត អភិបាលក្រុមហ៊ុន ស៊ីភី អល​ (ខេមបូឌា) ឯ.ក និងក្រុមការងារ បានចូលជួបសម្ដែងការគួរសម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាពីវិធីសហការក្នុងការគាំទ្រផលិតផលក្នុងស្រុកហើយ និងសហគ្រាស ធនតូច និងមធ្យម (SMEs) ក្នុងប្រទេស។ ក្រុមហ៊ុន ស៊ីភី អល ខេមបូឌា មានការប្តេជ្ញាធ្វើការរួមគ្នាដើម្បី បង្កើនគុណភាពផលិតផល និងបង្កើនសក្តានុពលរបស់សហគ្រិន ដោយហាង 7-Eleven គ្រប់សាខាបានបើកបរិវេណ ពិសេសសម្រាប់ផលិតផលក្នុងស្រុក ផលិតផលល្អៗរបស់កម្ពុជា ដែលចាប់ផ្ដើមតាំងពីបើកដំណើរការសាខាដំបូងកាលពី ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ មានផលិតផលជាច្រើនប្រភេទ ដូចជាចំណីអាហារ ឧបករណ៍ប្រើប្រាស់ ថ្នាំជាដើម។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបានចាប់ផ្ដើម ដំណើរការកម្មវិធីលើកកម្ពស់ដៃគូតាមរយៈការធ្វើសិក្ខាសាលាបណ្តុះបណ្តាលស្តី ពីស្តង់ដារផលិតផល ហើយ​មាន​គម្រោង​បន្ត​ធ្វើបន្ថែមទៀតនៅ​ឆ្នាំ​នេះ។

ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរចំពោះការគ្រប់គ្រងអាជីវកម្មរបស់ 7-Eleven កម្ពុជា។ ហើយផ្លាស់ប្ដូរ គោលនយោបាយ និងគម្រោងផ្សេងៗដែលក្រសួងបានអនុវត្តក្នុងការលើកកម្ពស់សក្តានុពលរបស់សហគ្រិនខ្នាតតូច ថែមទាំង បានណែនាំបណ្តាញ ដើម្បីសហការពង្រីកឱកាសចែករំលែកចំណេះដឹងអំពីស្តង់ដារផលិតផល និងតម្រូវការអតិថិជននៅក្នុង ទីផ្សារលក់រាយសម័យថ្មីដែល CP All មានបទពិសោធន៍ផងដែរ។