សូមសរសើរបុគ្គលិកសាខា ORKH PURSAT ធ្វើអំពើល្អដោយរើសទូរស័ព្ទជូនអតិថិជន

កាលថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2024 ក្រុមហ៊ុន CP ALL Cambodia សូមសរសើរដល់ Mr. Choek  Reaksmey ​បុគ្គលិកសាខា ORKH PURSAT ​ដែលបានធ្វើអំពើល្អក្នុងរើសទូរស័ព្ទជូនអតិថិជន ដោយអតិថិជនបានមកប្រើប្រាស់សេវាកម្មនៅហាងវេលាម៉ោង 12.00 ថ្ងៃត្រង់ ហើយភ្លេចទូរស័ព្ទលើកៅអីខាងមុខហាង ដ៏ Mr. Choek  Reaksmey ​បានដើរមកជួបទូរស័ព្ទនិងនាំទៅប្រាប់អ្នកគ្រប់គ្រងហាង ឲ្យជួយមើល CCTV និង រកមើលម្ចាស់ទូរស័ព្ទ ក្រោយពីនោះ​អតិថិជន​បាន​ចូលមកទាក់ទង​ទូរស័ព្ទ​ដែល​ភ្លេច​និងមក​យកទូរស័ព្ទវិញ​។  CP ALL Cambodia សូមសរសើរនិងទះដៃខ្លាំងៗ ក្នុង​ភាព​ល្អ​និង​ស្មោះត្រង់​របស់​ Mr. Choek  Reaksmey ​ក្នុង​ការ​ធ្វើ​អំពើ​ល្អ​ដោយ​មិន​រំពឹង​អ្វី​តបវិញ ហើយជាជម្រកសម្រាប់សហគមន៍យ៉ាងពិតមែន។ 

សូមសរសើរបុគ្គលិកដែលបានធ្វើអំពើល្អ ប្រមូលកាបូបប្រគល់ឱ្យអតិថិជនវិញ

សេភី អល ខេមបូឌា សូមសរសើរលោក ឆាយ បូរ៉ា បុគ្គលិកនៅសាខា ORKH PURSAT ​ដែលបានធ្វើអំពើល្អក្នុងការសន្សំកាបូបជូនអតិថិជន លុះដល់ថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2024 អតិថិជនជាអ្នកបើកតាក់ស៊ី បានមកប្រើប្រាស់សេវានៅហាងនៅវេលាម៉ោង 14.00 រសៀល ហើយភ្លេចកាបូបនៅលើកៅអីខាងមុខហាង អតិថិជន​ម្នាក់​ទៀត​រើស​យក​ទៅ​ឲ្យ​លោក ឆាយ បូរ៉ា ជួយ​ទាក់ទង​ម្ចាស់​កាបូប​ផង ដូច្នេះបាន​ជូន​ដំណឹង​ទៅ​អ្នក​គ្រប់​គ្រង​ហាង​ឲ្យ​ជួយ​មើល CCTV ​ឆែក​កាបូប​ក៏​បាន​រក​ឃើញ​កាត​អាជីវកម្ម​របស់​អ្នក​បើក​តាក់ស៊ី ដូច្នេះ​គាត់​ក៏​ទាក់ទង​ទៅ​គាត់ ប៉ុន្តែ​ម្ចាស់​កាបូប​បាន​បើក​រថយន្ត​ទៅ​បាត់​ដំបង​បាត់​ទៅ​ហើយ ដូច្នេះ​គាត់​មាន​មិត្ត​ម្នាក់​មក​យក​កាបូប​នៅ​ហាង​ជំនួស​វិញ និងបានសម្តែងការដឹងគុណចំពោះបុគ្គលិកតាមរយៈមជ្ឈមណ្ឌលទំនាក់ទំនងបុគ្គលិកមានភាពស្មោះត្រង់ ធ្វើល្អដោយមិនរំពឹងអ្វីមកវិញ 

សរសើរបុគ្គលិក 7-Eleven ដែលធ្វើអំពើល្អ

កាលពីថ្ងៃទី 8 ខែមករា ឆ្នាំ 2024 លោក អែម អូឈី បុគ្គលិក 7-Eleven សាខា 30005 ORKH Prey Kei ​បានរើសកាបូបលុយរបស់អតិថិជនដែលភ្លេចនៅតំបន់ Counter Drink ហើយប្រគល់អោយអ្នកគ្រប់គ្រងហាងដើម្បីទាក់ទងអតិថិជនមកទទួលវិញ អតិថិជន កោតសរសើរនិងអរគុណចំពោះភាពស្មោះត្រង់របស់បុគ្គលិកធ្វើល្អដោយមិនរំពឹងអ្វីមកវិញ។

សូមសរសើរគុណធម៌បុគ្គលិក 7-Eleven ដែលបានរើសកាបូបរបស់អតិថិជន ហើយប្រគល់ជូនវិញ។

CP ALL Cambodia សូមសរសើរ លោក Be Chomroen បុគ្គលិក 7-Eleven សាខា ORKH Kampong Thom 2 ដែលកាលពីថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2023 កន្លងមក បានធ្វើអំពើល្អក្នុងការរើសកាបូបរបស់អតិថិជន ហើយ​បាន​ទាក់ទង​ដើម្បី​ប្រគល់​ទៅ​អតិថិជន​វិញ អតិថិជនបានមកទទួលកាបូបលុយវិញនៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2023 ធ្វើឱ្យអតិថិជនកោតសរសើរ និងអរគុណបុគ្គលិកដែលស្មោះត្រង់ ធ្វើល្អដោយមិនរំពឹងអ្វីមកវិញ។  CP ALL Cambodia សូមគាំទ្រក្នុងការធ្វើអំពើល្អ ហើយសូមសរសើរទឹកចិត្តដ៏ល្អរបស់លោក Be Chomroen ក្នុងការធ្វើអំពើល្អដោយមិនរំពឹងអ្វីមកវិញនាពេលនេះ។ 

1 2