
លោកសន្ថយ៉ា វាំងសិរិវេទ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល (កម្ពុជា) ក្នុងក្រុម ស៊ីភី អល បានដឹកនាំបុគ្គលិករបស់ក្រុមហ៊ុន។ ចូលរួមសកម្មភាពអភិវឌ្ឍន៍សង្គមនិងសហគមន៍នៅកម្ពុជា ដោយបរិច្ចាគសម្ភារៈសិក្សា អាហារ និងសម្ភារចាំបាច់ដល់សាលាបឋមសិក្សាទួល ត្នោត ថ្មី និងមជ្ឈមណ្ឌលអប់រំសហគមន៍ ទួល ត្នោត ថ្មី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដ៏ជាសកម្មភាពរៀបចំដោយស្ថានទូតថៃប្រចាំរាជធានីភ្នំពេញជាមួយវិស័យឯកជន និងសហគមន៍ថៃនៅកម្ពុជា បានចូលរួមសកម្មភាពនៅថ្ងៃទី 2 ខែមេសាកន្លងមក ដ៏ស្របតាមសេចក្តីប្រាថ្នាក្រុមហ៊ុន “ការផ្តល់ និងការចែករំលែក” របស់ស៊ីភី អល។





