7-Eleven កម្ពុជា រៀបចំ​សិក្ខាសាលា​សម្រាប់​ដៃគូ​ធុរកិច្ច ដើម្បី​លើក​កម្ពស់​សក្តានុពល​នៃ​អ្នក​ផលិត និង​បង្កើន​គុណភាព​ផលិតផល​ខ្មែរ


ក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) បានរៀបចំកម្មវិធីផ្លាស់ប្ដូរ ចំណេះដឹងអំពីប្រព័ន្ធផលិតកម្មអាហារដែលមានគុណភាពល្អ GMP/GHP ឲ្យដល់ដៃគូធុរកិច្ចកម្ពុជាដែលជា អ្នកផលិត ផលិតផលប្រភេទអាហារ នៅបន្ទប់សិក្ខាសាលាអាគារ ទីស្នាក់ការកណ្ដាល ក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះមានការចូលរួមពីដៃគូធុរកិច្ចជាង ២០នាក់ ហើយការចូលរួមកម្មវិធីនេះ គឺពុំមានចំណាយ ថវិការទេ។ 

លោក សុនថះយ៉ា រ៉ាង់ស៊ីរីវ៉េត Managing Director នៃក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) មានប្រសាសន៍ថា សកម្មភាពនេះមានគោលបំណងបង្កើនសក្តានុពលដៃគូពាណិជ្ជកម្មឱ្យមានចំណេះដឹង និងការយល់ដឹងអំពីស្តង់ដារផលិតផលិតផលល្អ រួមទាំងច្បាប់ចំណីអាហារដែលពាក់ព័ន្ធ ដើម្បីឲ្យមានការ យល់ដឹងច្បាស់ និងអាចគ្រប់គ្រងផលិតផលបានពេញមួយដំណើរការ ដើម្បីឲ្យត្រឹមត្រូវទៅតាមច្បាប់របស់ ប្រទេសកម្ពុជា។ ដោយយោងតាម​គោលការណ៍​ចែករំលែក​ចំណេះដឹង គាំទ្រសហគ្រិនក្នុងស្រុក ស្របតាម គុណតម្លៃ ៣ អត្ថប្រយោជន៍របស់ CP Group ដែល ក្រុមហ៊ុន ស៊ីភី​ អល តែងតែប្រកាន់ខ្ជាប់ក្នុងការគ្រប់គ្រង 7-Eleven ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការតាំងចិត្តយ៉ាងមុតមាំថានឹងរៀបចំកម្មវិធីចែករំលែក ចំណេះដឹងបែបនេះឲ្យបានទៀងតាត់ ដើម្បីលើកកំពស់សក្តានុពលផលិតករ និងគុណភាពផលិតផលក្នុងស្រុក។