
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ អតិថិជនបរទេសម្នាក់បានចូលហាង 7-Eleven សាខា Toul Tompoung 155 ហើយភ្លេចកាបូប នៅបញ្ជរគិតប្រាក់។ ប្អូន ថា វណ្ណនីតា បុគ្គលិកហាងប្រទះឃើញហើយបានរក្សាទុក និងបានប្រាប់អ្នកគ្រប់គ្រងហាង។ ក្រោយមកមានអតិថិជនមកសួររក បន្ទាប់ពីបញ្ជាក់អត្តសញ្ញាណរួចរាល់ហាងក៏បានប្រគល់ជូនអតិថិជនវិញ។
