ក្រុមហ៊ុន CP ALL Public Company Limited រួមជាមួយនឹង The Secondary Educational Service Office Surin និងសាលា Sriphaithasamant ខេត្តសុរិន្ទ បានរៀបចំការប្រកួតនិយាយភាសាខ្មែរសម្រាប់សិស្សមធ្យម សិក្សា ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងបង្កើតការយល់ដឹងក្នុងការ រៀនភាសារបស់ប្រទេសជិតខាង ក្នុងចំណោមយុវជន ដែលនឹងនាំឱ្យមានការយល់ដឹងល្អរវាង គ្នាទៅវិញទៅមកក្នុងកម្រិតប្រជាជន ជាពិសេសការរស់នៅរួមក្នុងសហគមន៍អាស៊ាន។
ក្រុមដែលទទួលបានជ័យលាភីលេខ១ បានទៅលើសាលា Sirindhorn School ជ័យលាភីលេខ១ បានទៅលើសាលា Sripathaisamunt School និង ជ័យលាភីលេខ២ បានទៅលើសាលា Weerawatyothin School ដែលសុទ្ធតែទទួលបានអាហារូបករណ៍ និងវិញ្ញាបនបត្រ
ក្រៅពីការប្រលងនិយាយភាសាខ្មែរសម្រាប់យុវជនថៃ ក្រុមហ៊ុន CP All Public Company Limited តាមរយៈក្រុមហ៊ុន CP All (Cambodia) ក៏បានរៀបចំកម្មវិធីប្រលងនិយាយភាសាថៃ សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលមានអាយុមិន លើសពី 30 ឆ្នាំផងដែរ។
ដែលនឹងចាប់ផ្តើមបើកទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2023 ហើយនឹងប្រកាសលទ្ធផលនៅពាក់កណ្តាល ខែធ្នូ ឆ្នាំ2023។ ទាំងនេះគឺដើម្បីបង្ហាញពី ទំនាក់ទំនងជិតស្និទ្ធនៅក្នុងសង្គម និងសាធារណៈ ព្រមទាំងជាការលើកកម្ពស់ការអប់រំ អភិវឌ្ឍយុវជនដោយស្របតាមបាវចនា Giving and Sharing របស់ CP All ផងដែរ។