កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោក សុនថះយ៉ា រ៉ាង់ស៊ីរីវ៉េត Managing Director CP ALL (Cambodia) និងលោក ប្រាសិទ្ធ ឆះកាចថាំ Vice President of Sustainable Development Function CP ALL Public Company Limited រួមគ្នាជាប្រធានប្រគល់រង្វាន់ ដល់យុវជនកម្ពុជាចំនួន ៤រូប ដែលបាន ទទួលជ័យលាភីប្រភេទផ្សេងៗគ្នា ពីការចូលរួមប្រកួតវីដេអូឃ្លីប នៃការនិយាយភាសាថៃ កម្មវិធី ស៊ីភី អល ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ ក្នុងថ្ងៃនោះដែរ កម្មវិធីនេះត្រូវបានផ្ដល់កិត្តិយសចូលរួមដោយ ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន កម្ពុជា និង Ms. Ek-on Kunacharoen, Minister, Royal Thai Embassy in Phnom Penh, Cambodia នៅបរិវេណខាងមុខហាង 7-Eleven សាខា 3001 ជ្រោយចង្វារ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ការប្រកួតឃ្លីបវីដេអូសុន្ទរកថាជាភាសាថៃ ក្នុងកម្មវិធី ស៊ីភី អល ពង្រឹងទំនាក់ទំនងរវាង ប្រទេសទាំងពីរ កម្ពុជា-ថៃ រៀបចំឡើងដោយការចាប់ ដៃគ្នារវាងក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក និង ក្រុមហ៊ុន CP ALL PLC ដោយការិយាល័យសង្គមកិច្ច និងបរិស្ថាន ដើម្បីរួមគ្នាពង្រឹងទំនាក់ទំនងល្អរវាង ប្រទេសទាំងពីរ។ ការប្រើប្រាស់ភាសាជាផ្នែកមួយនៃទំនាក់ទំនងនេះ នឹងនាំឱ្យ មានកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងសង្គមផ្សេងៗជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជានាពេលអនាគត។ ដែលទទួលបានការចាប់អារម្មណ៍ពី ប្រជាពលរដ្ឋខ្មែរដែលមានអាយុក្រោម៣០ឆ្នាំជាច្រើនបានដាក់ពាក្យចូលរួមក្នុង កម្មវិធីនេះ។ លទ្ធផលនៃការប្រកួតមានដូចខាងក្រោម៖
រង្វាន់ជ័យលាភី ប្រាក់រង្វាន់ 600,000 រៀល និងវិញ្ញាបនបត្រ
កញ្ញា ភឺន ច័ន្ទវង់
និស្សិតបរិញ្ញាបត្រឆ្នាំទី១ ផ្នែកភាសាថៃ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ប្រធានបទ៖ «សម្ព័ន្ធភាពរវាងប្រទេសទាំង២»
រង្វាន់ទី២ ប្រាក់រង្វាន់ 400,000 រៀល និងវិញ្ញាបនបត្រ
កញ្ញា ស្រីរដ្ឋ គោម
និស្សិតឆ្នាំទី៣ ផ្នែកភាសាអង់គ្លេស
សាកលវិទ្យាល័យជាតិបាត់ដំបង
ប្រធានបទ៖ «រឿងល្អៗនៅក្នុងប្រទេសកម្ពុជា»
រង្វាន់ទី៣ ប្រាក់រង្វាន់ 200,000 រៀល និងវិញ្ញាបនបត្រ
កញ្ញា ហ៊ុយមៀន ចៅ
និស្សិតឆ្នាំ១ ផ្នែកពាណិជ្ជកម្ម
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ប្រធានបទ៖ «សម្ព័ន្ធភាពរវាងប្រទេសទាំង២»
រង្វាន់ POPULAR VOTE ប្រាក់រង្វាន់ 200,000 រៀល និងវិញ្ញាបនបត្រ
កញ្ញា អាន សុខលី
និស្សិតឆ្នាំទី៤ ផ្នែកគណនេយ្យ
សាកលវិទ្យាល័យជាតិបាត់ដំបង
ប្រធានបទ៖ «អញ្ជើញភ្ញៀវមកទស្សនាប្រទេសកម្ពុជា»