CP ALL Cambodia បន្ត​វប្បធម៌​ក្នុងស្រុក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បុគ្គលិកក្រុមហ៊ុន ស៊ីភី អល​ (ខេមបូឌា) ឯ.ក បានរួមគ្នាធ្វើបុណ្យប្រគេនសង្ឃទាន ដល់ព្រះសង្ឃនៅវត្តពោធិព្រឹក្ស ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី 2025។ ទន្ទឹមនឹងនោះ មានកម្មវិធី លេងល្បែងប្រជាប្រិយដើម្បីរក្សានូវប្រពៃណីដ៏ល្អប្រពៃរបស់កម្ពុជាផងដែរ។ បន្ទាប់ពីនោះ នាពេលរសៀលនាថ្ងៃដដែលនៅការិយាល័យធំរបស់ក្រុមហ៊ុន ស៊ីភី អល​ (ខេមបូឌា) លោក សុនថះយ៉ា រ៉ាង់ស៊ីរីវ៉េត អភិបាលក្រុមហ៊ុន CP ALL (Cambodia) Co.,Ltd. បានដឹកនាំបុគ្គលិកស្រង់ព្រះ និង ​រៀបចំ​ពិធី​ស្រង់ទឹក ជូនចាស់ទុំ និង​ពិធី​ចង​អំបោះដៃ ជូនពរដើម្បីមានសិរីសួស្ដី ផ្ដល់កម្លាំងចិត្តឲ្យដល់បុគ្គលិកដើម្បីត្រៀមព្រមក្នុងការផ្ដល់ សេវាកម្មជូនអតិថិជននាពេលសម្រាកចូលឆ្នាំថ្មីខ្មែរដែលនឹងឈានចូលមកដល់នេះផង។

អ្នកគ្រប់គ្រងសេវេនអ៊ីឡេវេនកម្ពុជាបានចូលជួបសម្ដែងការគួរសមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក សុនថះយ៉ា រ៉ាង់ស៊ីរីវ៉េត អភិបាលក្រុមហ៊ុន ស៊ីភី អល​ (ខេមបូឌា) ឯ.ក និងក្រុមការងារ បានចូលជួបសម្ដែងការគួរសម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាពីវិធីសហការក្នុងការគាំទ្រផលិតផលក្នុងស្រុកហើយ និងសហគ្រាស ធនតូច និងមធ្យម (SMEs) ក្នុងប្រទេស។ ក្រុមហ៊ុន ស៊ីភី អល ខេមបូឌា មានការប្តេជ្ញាធ្វើការរួមគ្នាដើម្បី បង្កើនគុណភាពផលិតផល និងបង្កើនសក្តានុពលរបស់សហគ្រិន ដោយហាង 7-Eleven គ្រប់សាខាបានបើកបរិវេណ ពិសេសសម្រាប់ផលិតផលក្នុងស្រុក ផលិតផលល្អៗរបស់កម្ពុជា ដែលចាប់ផ្ដើមតាំងពីបើកដំណើរការសាខាដំបូងកាលពី ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ មានផលិតផលជាច្រើនប្រភេទ ដូចជាចំណីអាហារ ឧបករណ៍ប្រើប្រាស់ ថ្នាំជាដើម។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបានចាប់ផ្ដើម ដំណើរការកម្មវិធីលើកកម្ពស់ដៃគូតាមរយៈការធ្វើសិក្ខាសាលាបណ្តុះបណ្តាលស្តី ពីស្តង់ដារផលិតផល ហើយ​មាន​គម្រោង​បន្ត​ធ្វើបន្ថែមទៀតនៅ​ឆ្នាំ​នេះ។ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរចំពោះការគ្រប់គ្រងអាជីវកម្មរបស់ 7-Eleven កម្ពុជា។ ហើយផ្លាស់ប្ដូរ […]

1 2 6