CP ALL Cambodia បន្ត​វប្បធម៌​ក្នុងស្រុក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​


កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បុគ្គលិកក្រុមហ៊ុន ស៊ីភី អល​ (ខេមបូឌា) ឯ.ក បានរួមគ្នាធ្វើបុណ្យប្រគេនសង្ឃទាន ដល់ព្រះសង្ឃនៅវត្តពោធិព្រឹក្ស ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី 2025។ ទន្ទឹមនឹងនោះ មានកម្មវិធី លេងល្បែងប្រជាប្រិយដើម្បីរក្សានូវប្រពៃណីដ៏ល្អប្រពៃរបស់កម្ពុជាផងដែរ។

បន្ទាប់ពីនោះ នាពេលរសៀលនាថ្ងៃដដែលនៅការិយាល័យធំរបស់ក្រុមហ៊ុន ស៊ីភី អល​ (ខេមបូឌា) លោក សុនថះយ៉ា រ៉ាង់ស៊ីរីវ៉េត អភិបាលក្រុមហ៊ុន CP ALL (Cambodia) Co.,Ltd. បានដឹកនាំបុគ្គលិកស្រង់ព្រះ និង ​រៀបចំ​ពិធី​ស្រង់ទឹក ជូនចាស់ទុំ និង​ពិធី​ចង​អំបោះដៃ ជូនពរដើម្បីមានសិរីសួស្ដី ផ្ដល់កម្លាំងចិត្តឲ្យដល់បុគ្គលិកដើម្បីត្រៀមព្រមក្នុងការផ្ដល់ សេវាកម្មជូនអតិថិជននាពេលសម្រាកចូលឆ្នាំថ្មីខ្មែរដែលនឹងឈានចូលមកដល់នេះផង។