
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២រសៀល មានអតិថិជនចូលមកប្រើប្រាស់សេវាកម្មនៅហាង 7-Eleven សាខា 30027 ORKH PREK HO ហើយភ្លេចទូរស័ព្ទដៃនៅបរិវេណបញ្ជរគិតប្រាក់លេខរៀងទី១។ បុគ្គលិកហាង ប្អូន សៀ យ៉ុងឈុន បានឃើញទូរស័ព្ទទើបនាំទៅប្រគល់ជូនអ្នកគ្រប់គ្រងហាង។ មិនយូរប៉ុន្មានអតិថិជនបានទាក់ទងត្រឡប់ មកទូរស័ព្ទដៃនោះ ទើបដឹងថាភ្លេចនៅក្នុងហាង ហើយក៏បានត្រឡប់ចូលមកយកទូរស័ព្ទវិញ។
