កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ប្អូនសីហា ហោ បុគ្គលិកហាង 7-Eleven សាខា 30015 ORKH SEANGNUM កំពុងសម្អាតក៏ បានឃើញ ទូរស័ព្ទដៃដែលអតិថិជនបានភ្លេចនៅលើតុ បរិវេណបរិភោគអាហារ ទើបយកទៅប្រគល់ជូនអ្នកគ្រប់គ្រង ហាង។ ក្រោយមកអតិថិជនបានទាក់ទងមកទទួលយកទូរស័ព្ទវិញ។ បន្ទាប់ពីពិនិត្យរួចរាល់ ខាងហាងបានប្រគល់ ទូរស័ព្ទជូនអតិថិជនវិញហើយ។