កាលថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2024 ក្រុមហ៊ុន CP ALL Cambodia សូមសរសើរដល់ Mr. Choek Reaksmey បុគ្គលិកសាខា ORKH PURSAT ដែលបានធ្វើអំពើល្អក្នុងរើសទូរស័ព្ទជូនអតិថិជន ដោយអតិថិជនបានមកប្រើប្រាស់សេវាកម្មនៅហាងវេលាម៉ោង 12.00 ថ្ងៃត្រង់ ហើយភ្លេចទូរស័ព្ទលើកៅអីខាងមុខហាង ដ៏ Mr. Choek Reaksmey បានដើរមកជួបទូរស័ព្ទនិងនាំទៅប្រាប់អ្នកគ្រប់គ្រងហាង ឲ្យជួយមើល CCTV និង រកមើលម្ចាស់ទូរស័ព្ទ ក្រោយពីនោះអតិថិជនបានចូលមកទាក់ទងទូរស័ព្ទដែលភ្លេចនិងមកយកទូរស័ព្ទវិញ។
CP ALL Cambodia សូមសរសើរនិងទះដៃខ្លាំងៗ ក្នុងភាពល្អនិងស្មោះត្រង់របស់ Mr. Choek Reaksmey ក្នុងការធ្វើអំពើល្អដោយមិនរំពឹងអ្វីតបវិញ ហើយជាជម្រកសម្រាប់សហគមន៍យ៉ាងពិតមែន។