
សេភី អល ខេមបូឌា សូមសរសើរលោក ឆាយ បូរ៉ា បុគ្គលិកនៅសាខា ORKH PURSAT ដែលបានធ្វើអំពើល្អក្នុងការសន្សំកាបូបជូនអតិថិជន លុះដល់ថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2024 អតិថិជនជាអ្នកបើកតាក់ស៊ី បានមកប្រើប្រាស់សេវានៅហាងនៅវេលាម៉ោង 14.00 រសៀល ហើយភ្លេចកាបូបនៅលើកៅអីខាងមុខហាង អតិថិជនម្នាក់ទៀតរើសយកទៅឲ្យលោក ឆាយ បូរ៉ា ជួយទាក់ទងម្ចាស់កាបូបផង ដូច្នេះបានជូនដំណឹងទៅអ្នកគ្រប់គ្រងហាងឲ្យជួយមើល CCTV ឆែកកាបូបក៏បានរកឃើញកាតអាជីវកម្មរបស់អ្នកបើកតាក់ស៊ី ដូច្នេះគាត់ក៏ទាក់ទងទៅគាត់ ប៉ុន្តែម្ចាស់កាបូបបានបើករថយន្តទៅបាត់ដំបងបាត់ទៅហើយ ដូច្នេះគាត់មានមិត្តម្នាក់មកយកកាបូបនៅហាងជំនួសវិញ និងបានសម្តែងការដឹងគុណចំពោះបុគ្គលិកតាមរយៈមជ្ឈមណ្ឌលទំនាក់ទំនងបុគ្គលិកមានភាពស្មោះត្រង់ ធ្វើល្អដោយមិនរំពឹងអ្វីមកវិញ