CP ALL Cambodia គាំទ្រសមាគមអ្នកសារព័ត៌មានកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា រៀបចំការប្រកួតថតរូបក្រោមប្រធានបទ “The Beauty of our Community”


សមាគមអ្នកសារព័ត៌មានកម្ពុជា (Club of Cambodian Journalists) គាំទ្រដោយក្រុមហ៊ុន សេភី អល (ខេមបូឌា) ចាំកាត់ ដែលជាសមាជិកក្រុមហ៊ុន សេភី អល ក្រុប ដែលជាប្រតិបត្តិករនៃសេវេនអីឡេវេន  នៅកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ (Ministry of Tourism) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (Ministry of Land Management, Urban Planning and Construction) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (Ministry of Post and Telecommunications) នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំការប្រកួតថតរូបក្រោមប្រធានបទ “The Beauty of our Community” ដើម្បីលើកស្ទួយភាពស្រស់ស្អាតនៃសង្គមកម្ពុជាឱ្យកាន់តែច្បាស់ និងបង្កើតមោទនភាពតាមរយៈការថតរូប ដោយផ្តល់ឱកាសដល់ទាំងអ្នកថតរូប និងអ្នកសារព័ត៌មាន និងអ្នកថតរូបឯករាជ្យបានបញ្ជូនស្នាដៃទៅប្រលង

ដោយថ្ងៃទី 19 ខែតុលា ឆ្នាំ 2023 លទ្ធផលត្រូវបានប្រកាស និងផ្តល់រង្វាន់ដល់ស្នាដៃដែលឈ្នះទាំង 5 នៃការប្រកួត និងការតាំងបង្ហាញស្នាដៃទាំង 29 ដែលបានឆ្លងផុតវគ្គផ្តាច់ព្រ័ត្រ ពីស្នាដៃសរុបចំនួន 87 ដែលត្រូវបានបញ្ជូនមកចូលរួមប្រកួតប្រជែង ដែលមានលោក ឯក ឧត្តម ពេញ បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានកិត្តិយសធ្វើជាប្រធាន រួមជាមួយនឹងលោក អាសវិន លីផល Head of Human Resources International តំណាងក្រុមហ៊ុន សេភី អល (ខេមបូឌា) ចាំកាត់  និងនាយកប្រតិបត្តិជាន់ខ្ពស់មកពីទីភ្នាក់ងាររដ្ឋាភិបាលកម្ពុជា រហូតជាប្រព័ន្ធផ្សព្វផ្សាយ និងនិស្សិតបានចូលរួមក្នុងព្រឹត្តិការណ៍នេះ នៅ American University of Phnom Penh (AUPP) រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។