លោករីយូឈី អ៊ីសាកា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7&i Holdings ដែលជាក្រុមហ៊ុនមេរបស់ Seven Eleven Japan និង 7-Eleven International រួមជាមួយនឹងក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ ធ្វើដំណើរទៅកាន់ព្រះរាជាណាចក្រកម្ពុជា រវាងថ្ងៃទី 18-19 ខែមិថុនា ឆ្នាំ 2024 កន្លងមក ដើម្បីទស្សនាអាជីវកម្មហាង សេវេន អេឡេវេន កម្ពុជា ដោយមានលោកយុត្ថាសាក់ ភូមសុរគុណនាយកប្រតិបត្តិ លោកក្រៀងឆៃ ប៊ុនផូ អាភីឆាត ប្រធានផ្នែកហិរញ្ញវត្ថុ លោកឆៃរ៉ូត ធីវ៉ាតម៉ាន់ច្រើន នាយករងជាន់ខ្ពស់ និងជានាយកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៃក្រុមហ៊ុន ស៊ីភី អល ផាប្លិក ខមភានី លិមីតេត បានចូលរួមស្វាគមន៍។
ដោយគណៈបានពិភាក្សានិងផ្លាស់ប្តូរយោបល់លើការគ្រប់គ្រងអាជីវកម្ម ហើយបានទៅតំបន់នោះដើម្បីទស្សនាហាង ក៏ដូចជាប្រព័ន្ធគ្រប់គ្រងឃ្លាំង នាយកប្រតិបត្តិនៃ 7&i Holdings បានសរសើរភាពជោគជ័យរបស់ ស៊ីភី អល ក្នុងប្រតិបត្តិការបើកដំណើរការ និងគ្រប់គ្រងហាង សេវេន អេឡេវេន នៅកម្ពុជា ដែលអាចពង្រីកអាជីវកម្មឱ្យរីកចម្រើនយ៉ាងរឹងមាំ ត្រូវបានទទួលយកដោយសហគមន៍និងសង្គម ជាមួយនឹងផលិតផល និងសេវាកម្មគុណភាពដែលមានស្តង់ដារ។
ក្នុងឱកាសនេះ លោករីយូឈី ជាតំណាងក្នុងការប្រគល់រង្វាន់ “The Uncle Johnny Green Award” ដល់ ក្រុមហ៊ុន ស៊ីភី អល(កម្ពុជា) ចាំកាត់់ ដោយមានលោកឆៃរ៉ូត ធីវ៉ាតម៉ាន់ច្រើន ជាអ្នកតំណាងទទួលពីភាពជោគជ័យរបស់ សេវេន អេឡេវេន កម្ពុជា ដែលដំណើរអាជីវកម្មដោយយកអតិថិជនជាមជ្ឈមណ្ឌលពិចារណាពីតម្រូវការ និងផ្តល់ជូននូវផលិតផល និងសេវាកម្មដើម្បីបំពេញការពេញចិត្តរបស់អតិថិជនជាអាទិភាព។
សម្រាប់រង្វាន់ “The Uncle Johnny Green Award” ជារង្វាន់ខ្ពស់បំផុតដែល សេវេន អេឡេវេន កម្ពុជា ផ្តល់ជូនដល់និយោជិក ឬអ្នកផ្តល់អាជ្ញាប័ណ្ណ (Licensee) ដែលខិតខំប្រឹងប្រែងធ្វើការដោយមិនចេះនឿយហត់សម្រាប់អតិថិជន ដើម្បីបង្កើតការពេញចិត្ត និងស្នាមញញឹមពីអតិថិជនចំពោះផលិតផល និងសេវាកម្មរបស់សេវេន អេឡេវេន កម្ពុជា។