ចក្ខុវិស័យនិងបេសកកម្ម
ក្រុមហ៊ុនមានយុទ្ធសាស្ត្រក្នុងការបង្កើតឱ្យមានកំណើននិងប្រាក់ចំណេញប្រកបដោយចីរភាព បង្កើតផលិតផលនិងសេវាកម្មដែលមានតម្លៃបន្ថែមសម្រាប់អតិថិជន និងសង្គម តាមរយៈដំណើរការការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព និងគាំទ្រដល់វប្បធម៌រៀនសូត្រ និងការអភិវឌ្ឍនិយោជិតតាមរយៈការអនុវត្តទស្សនវិជ្ជាទស្សនវិស័យ និងបេសកកម្មក្រុមហ៊ុនដូចខាងក្រោម ៖
ទស្សនវិជ្ជាសាជីវកម្ម
យើងចង់ឃើញស្នាមញញឹមពីអតិថិជនតាមរយៈបុគ្គលិកដែលសប្បាយរីករាយ
ចក្ខុវិស័យ
យើងផ្តល់ភាពងាយស្រួលដល់សហគមន៍ទាំងអស់។
បេសកម្ម
ដើម្បីបង្កើតការចូលរួមប្រើប្រាស់របស់អតិថិជនជាមួយផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងដើម្បីបង្កើនទំនាក់ទំនងល្អជាមួយសហគមន៍ និងសង្គម
GIVING AND SHARING
OPPORTUNITIES
“ការផ្តល់និងការចែករំលែកឱកាស”
GIVING AND SHARING
OPPORTUNITIES
“ការផ្តល់និងការចែករំលែកឱកាស”
ការគ្រប់គ្រងប្រតិបត្ដិការផ្អែកលើសិទ្ធិស្មើភាព
CP ALL (Cambodia) Co., Ltd.បានចងក្រងគោលការណ៍អភិបាលកិច្ចសហគ្រាសល្អប្រសើរជាបន្តបន្ទាប់នៅក្នុងគោលការណ៍គ្រប់គ្រងចម្បងរបស់ខ្លួន។ ការធ្វើដូច្នេះមិនត្រឹមតែផ្តល់ការធានាថាអាជីវកម្មក្រុមហ៊ុននឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ទំនួលខុសត្រូវ តម្លាភាព គណនេយ្យភាព និងភាពយុត្តិធម៌ដល់ក្រុមភាគីពាក់ព័ន្ធទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏រក្សាបាននូវការលូតលាស់ប្រកបដោយចីរភាពតាមរយៈទំនួលខុសត្រូវក្នុងសង្គម។